(ភ្នំពេញ)៖ នៅមុននេះបន្តិច អគ្គិភ័យបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយខ្នងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមសមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋនេះ នៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ប៉ុន្តែជាជំហានដំបូងសង្ស័យថា បណ្តាលមកពីទុស្សេខ្សែភ្លើង។ នៅក្នុងហេតុការេណ៍ខាងលើ បានបណ្តាលឲ្យស្រ្តីម្ចាស់ផ្ទះសន្លប់បាត់បង់ស្មារតី ដោយសារតែមានការភិតភ័យខ្លាំងពេក។
យ៉ាងណាក៏ដោយ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបានថា ការឆាបឆេះនេះ មានទំហំខូចខាតប៉ុន្មាននៅឡើយទេ៕