(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីចុះពិនិត្យ ស្រាវជ្រាវ និងវាស់វែងដីកម្មសិទ្ធិជូនប្រជាពលរដ្ឋ មានទីតាំងស្ថិតនៅផ្លូវទន្លេមេគង្គ ក្រុមទី២ ភូមិ១សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រោយមានសំណើរបស់មន្ទីរជំនាញ និងម្ចាស់ដី ក្រោយមានការផ្សព្វផ្សាយថា អាជ្ញាធរខណ្ឌបានដោះស្រាយដោយអយុធម៌សម្រាប់ភាគី ម្ខាងទៀត។
រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ការចុះវាស់វែងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ គឺធ្វើឡើងក្នុងគោលបំណងចុះពិនិត្យ ស្រាវជ្រាវ និងវាស់វែង ដើម្បីប្រមូលទិន្នន័យច្បាស់លាស់ ធ្វើជាមូលដ្ឋានសម្រាប់រាយការណ៍ជូនទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញតែប៉ុណ្ណោះ មិនមែនមានន័យថា ក្រុមការងារចុះ ទៅវាស់វែងដើម្បីធ្វើការបែង ចែកជាពីរ(២)ចំណែកស្មើៗគ្នានោះទេ ព្រោះថា រដ្ឋបាលខណ្ឌមិនមាន សមត្ថកិច្ចក្នុងការសម្រេចកាត់ដីឱ្យទៅអ្នកឱ្យទៅអ្នកនោះបានឡើយ គឺរដ្ឋបាលខណ្ឌបានត្រឹមតែ កសាងសំណុំឯកសាររាយការណ៍បន្តជូន ថ្នាក់លើពិនិត្យ និងសម្រេចតែប៉ុណ្ណោះ។
ខាងក្រោមនេះជាការបញ្ជាក់របស់សាលាខណ្ឌជ្រោយចង្វារ៖