(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៧លើក បណ្ដាលឲ្យមនុស្សស្លាប់១៧នាក់ និងរបួសធ្ងន់ស្រាល១៩នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនប្រកាន់ស្តាំ, មិនគោរពសិទ្ធិ, កត្តាយាន, ប្រជែង, ស្រវឹង និងបត់មិនប្រយ័ត្ន៕