Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លួចម៉ូតូនៅស្រុកភ្នំព្រឹក ទៅជាប់ខ្នោះ​របស់​នគរបាល​ស្រុកម៉ាឡៃ

22-02-2016 15:38

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលប៉ុស្តិ៍ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីលួចម៉ូតូមួយគ្រឿងរបស់ប្រជាពលរដ្ឋ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

មន្រ្តីនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៅ សុភា អាយុ៣២ឆ្នាំ ស្នាក់នៅ ច្រកកាប៊ីន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ជនសង្ស័យបានលួចម៉ូតូម៉ាកវ៉េវអេស ពណ៌ក្រហម លាយស ខណៈដែលជនរងគ្រោះ បានជិះម៉ូតូមកទុកនៅនឹងច្រករកាប៊ីន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មិនបានដោះសោរទុក ហើយក៏ទៅផ្សារថៃបាត់។ បន្ទាប់មក ជនសង្ស័យក៏ជិះមកមក ស្រុកម៉ាឡៃ ដើម្បីលក់យកលុយធ្វើដំណើរទៅស្រុកកំណើតវិញ ត្រូវកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំម៉ាឡៃ ឃាត់ខ្លួនយកមកកាន់ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីចាត់ការតាមនិតិវិធី៕