(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និងភរិយា បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្វះខាតមកពីសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ ចំនួន៤៥គ្រួសារ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

អំណោយដ៏សប្បុរសទាំងនោះ រួមមាន ថវិកាចំនួន ៤០០,០០០រៀល, អង្ករ ០១បាវ ស្មើរ ២៤គីឡូក្រាម, ថ្នាំដុះ ០១យួរ និង សំភារះផ្ទះបាយមួយចំនួន។

នៅចំពោះមុខ លោកអភិបាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ និងតែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា៕