Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ត្រីមេម៉ាយម្នាក់ ត្រូវឃាតកឡើងទៅអារ-ក សម្លាប់ទាំងយប់នៅលើផ្ទះ ដោយបន្សល់ទុកកូន៣នាក់ឲ្យនៅកំព្រា គួរឲ្យអាណិត

25-01-2021 18:15

(កំពង់ឆ្នាំង)៖ ស្ត្រីមេម៉ាយម្នាក់ ត្រូវបានឃាតកឡើងទៅអារ-ក សម្លាប់នៅលើផ្ទះទាំងយប់បណ្ដាលឲ្យស្លាប់ចោលកូនតូចៗកំព្រា៣នាក់។

ករណីឃាតកម្មទៅលើស្ត្រីមេម៉ាយខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិសម្លសាប ឬ(ស្រែអ៊ុក) ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ហែម វិបុល អធិការនគរបាលស្រុកទឹកផុស បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះថា ស្ត្រីរងគ្រោះដែលត្រូវបានឃាតកសម្លាប់ខាងលើមានឈ្មោះ អឿន ណេន អាយុ៣០ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣នាក់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកបានបន្តឲ្យដឹងទៀតថា ឃាតកត្រូវបានកំណត់មុខសញ្ញាបានហើយ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែដុតដៃ ដុតជើង ដើម្បីតាមចាប់ជនដៃដល់ខាងលើនេះ យកមកផ្ដន្ទាទោសទៅតាមច្បាប់។ មូលហេតុដែលបណ្ដាលឱ្យឃា តកសម្លាប់ស្ត្រីជាជនរងគ្រោះ នេះបើតាមការសន្និដ្ឋានរបស់លោក គឺប្រហែលជាបណ្ដាលមកពីស្នេហាត្រីកោណ។

តែទោះជាយ៉ាងណា លោកនឹងប្រឹងប្រែង ដោយអស់ពីលទ្ធភាព ដើម្បីស្វែងរកតាមចាប់ឃាតករយកមកសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសទៅតាមច្បាប់៕