(ព្រះវិហារ)៖ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្ពុជា (ISTC) សាខាខេត្តព្រះវិហារ សូមស្វាគមន៍ដល់ប្អូនៗ សិស្សនិស្សិត្យ ពិសេសប្អូនៗដែលបានប្រឡងជាបសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាប័ត្រ បរិញ្ញាប័ត្ររងនិងជំនាញផ្សេងៗ សូមអញ្ជើញមកដាក់ពាក្សចូលរៀន នៅវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកទេសនៃកម្ពុជា ដែលមានអាស័យដ្ឋាននៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ រៀងរាល់ម៉ោងធ្វើការ ដោយមិនបាច់ចំណាយពេលវេលាទៅបន្តការសិក្សានៅតាមបណ្តាខេត្តផ្សេងៗ ឫក៏រាជធានីភ្នំពេញនោះទេ។

លោក ពៅ លីហៀង នាយកប្រតិបត្តិវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជាសាខាខេត្តព្រះវិហារ បានថ្លែងថា ទស្សនវិស័យរបស់វិទ្យាស្ថានគឺប្តេជ្ញាបណ្តុះបណ្តាលនិស្សិតអោយមានចំណេះដឹង គុណភាព ភាពប៉ិនប្រសព្វ ស្វ័យវិន័យ ឆន្ទៈនិងការបង្កើតថ្មី នៅក្នុងកម្រិតជាតិនិងអន្តរជាតិ ក៏ដូចជាប្តេជ្ញាអភិវឌ្ឍន៍ធនធានមនុស្សឲ្យមានជំនាញវិជ្ជាជីវះ និងការសិក្សាស្រាវជ្រាវច្បាស់លាស់ប្រកបដោយគុណភាពនិងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចរស់នៅនិងកិត្យានុភាពប្រទេសជាតិ តាមរយះការអប់រំ។

លោកនាយកប្រតិបត្តិវិទ្យាស្ថានបានថ្លែងរំលឹកថា៖ វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានែកម្ពុជាសាខាខេត្តព្រះវិហារ បានចាប់បដិសន្ធិឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលត្រូវបានទទួលស្គាល់ដោយអនុក្រឹត្យលេខអនក្រ.ប្រក ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយអគារវិទ្យាស្ថានគឺជាកម្មសិទ្ធរបស់ខ្លួនផ្ទាល់ ដោយសាងសង់លើផ្ទៃដីប្រមាណ៤០០០០ម៉ែត្រការ៉េ ស្ថិតក្នុងក្រុងព្រះវិហារ។

លោក ពៅ លីហៀង បានថ្លែងបន្តថា កម្រិតបណ្តុះបណ្តាលនៅក្នុងវិទ្យាស្ថានរួមមាន៖ ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាប័ត្រ បរិញ្ញាប័ត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សញ្ញាបត្របច្ចេកទេស និងវិជ្ញាជីវៈ។

ចំពោះអត្ថប្រយោជន៍ និងគុណតម្លៃនៃការសិក្សានៅវិទ្យាស្ថាន (ISTC) ខេត្តព្រះវិហារ ទទួលបាន វិទ្យាស្ថានទទួលស្គាល់ដោយអនុក្រឹត្យដោយរាជរដ្ឋាភិបាល និងប្រកាសក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទទួលការបណ្តុះបណ្តាល ពីសាស្ត្រាចារ្យមានបទពិសោធន៍ក្នុងការបង្រៀនតាមសកលវិទ្យាល័យល្បី ក្នុងនិងក្រៅប្រទេស ស្របតាមនិយាមគរុកោសល្យ មានការិយាល័យស្វែងរកការងារធ្វើ ជូននិស្សិតធ្វើទាំងកំពុងសិក្សានិងបញ្ចប់ការសិក្សាទទួលបានប្រាក់បៀរវត្សន៍ មានការបញ្ចុះតម្លៃពិសេសពីស្ថាប័នអជីវកម្មដែលបានចុះ (MOU) ជាមួយវិទ្យាស្ថានបណ្តុះបណ្តាលនិស្សិតឲ្យមានលទ្ធភាពបន្តការសិក្សានៅក្រៅប្រទេស ទទួលបានអាហាររូបករ៍ទៅរៀននៅក្រៅប្រទេស និងអត្ថប្រយោជន៍ជាច្រើនទៀត។

ជាមួយគ្នានេះ នាយកប្រតិបត្តិវិទ្យាស្ថាន រួមនិងថ្នាក់ដឹកនាំបានប្តេជ្ញារួមគ្នាកសាងគុណភាព ធនធានមនុស្សនៅខេត្តព្រះវិហារឲ្យកាន់តែខ្លាំង ដើម្បីប្រកួតប្រជែងជាមួយបណ្តាខេត្តនានា នៅកម្ពុជា ប្រកបដោយសមត្ថភាព និងប្រសិទ្ធិភាពខ្ពស់ ពិសេសបណ្តុះបណ្តាលគុណភាពធនធានមនុស្សនៅខេត្តព្រះវិហារ ឲ្យក្លាយជាបុគ្គលិកពូកែ អ្នកដឹកនាំពូកែ អ្នកគ្រប់គ្រងពូកែ អ្នកជំនួញពូកែ រៀនទ្រឹស្តីនិងការអនុវត្តជាក់ស្តែង ទទួលបានជំនាញពិតប្រាកដ។

ករណីនេះ សូមសិស្សនិស្សិត្យនិងមន្ត្រីរាជការ ដែលមានបំណងចង់បន្តការសិក្សា សូមជ្រើសរើសយកវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃកម្ពុជាខេត្តព្រះវិហារ ដើម្បីជាស្ពានចម្លងចំណេះដឹងឆ្ពោះទៅរកអនាគត ពិតប្រាកដ។ជាមួយនឹងការចុះឈ្មោះចូលរៀន នឹងទទួលបានការបញ្ចុះតម្លៃនិងផ្តល់អាហាររូបករណ៍ជូនទៀតផង សូមធ្វើការទំនាក់ទំនងដើម្បីចុះឈ្មោះចូលរៀនរៀងរាល់ម៉ោងធ្វើការ៕