(ភ្នំពេញ)៖ ខណៈដែលមនុស្សជាច្រើន កំពុងតែរងចាំមើលនូវទូរស័ព្ទសេរីថ្មីរបស់ក្រុមហ៊ុន Samsung ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនកំពុងតែនិយាយអំពីទូរស័ព្ទស៊េរី ថ្មីរបស់ Samsung ទាំងពីរម៉ូដែលដែលនឹងបង្ហាញខ្លួននៅថ្ងៃទី២១ ខែកុម្ភៈ នៅក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។
យោងតាមគេហទំព័របច្ចេកវិទ្យា GSM Arena បានឲ្យដឹងថា ទូរស័ព្ទ Samsung Galaxy S7 និង S7 edge នឹងត្រូវដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងកម្មវិធីទូរស័ព្ទពិភពលោក។ ទូរស័ព្ទមួយ នេះនឹងមានអង្គចងចាំទំហំ 32GB ហើយអ្នកប្រើប្រាស់អាចបន្ថែមអង្គចងចាំបានទៀតផង។
ចំណែកឯគេហទំព័រ CNet បាននិយាយថា Samsung Galaxy S7 Edge នឹងមានថ្មធំជាង Samsung Galaxy S6 Edge រហូតដ៏ទៅ ៣៨ភាគរយ បើនិយាយពីថាមពលថ្មវិញគឺ S7 Edge មានរហូតដល់ទៅ 3,600mAh ហើយមាន អេក្រង់ទំហំរហូតដល់ទៅ ៥,៥អ៊ីង ខណៈពេលដែល S6 Edge មានថាមពលថ្មត្រឹមតែ 2600mAh និងមានអេក្រង ទំហំត្រឹមតែ ៥,១អ៊ីនប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះផងដែរ គេហទំព័រ CNN Money បាននិយាយថា ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Samsung កំពុងតែនាំមុខគេនៅពិភពលោក ហើយទូរស័ព្ទដៃប្រមាណជា ២២ភារយ ដែលកំពុងប្រើនៅក្នុងពិភពលោកនេះ ជារបស់ក្រុមហ៊ុន Samsung។ ទូរស័ព្ទ Samsung ទាំងពីរនេះ នឹងមានដាក់បញ្ចូលនូវបច្ចេកវិទ្យា 3D touch ដូចទូរស័ព្ទ iPhone 6S ដែលធ្វើឲ្យមានភាពខុសគ្នានៅពេលដែលអ្នកប្រើប្រាស់ចុចលើអេក្រង់របស់ទូរស័ព្ទតិចឬខ្លាំង។ លើសពីនេះទៀត ទូរស័ព្ទនេះអាចការពារធូលី និងការជ្រៀបទឹកជម្រៅរហូតដល់មួយម៉ែត។ បើនិយាយពីកាម៉េរាវិញ វាមិនលៀនចេញដូចពីមុនៗនោះឡើយ ហើយអាចថតរូបបានស្អាតទោះជានៅក្នុងទីកន្លែងងងឹតក៏ដោយ។
បច្ចុប្បន្ននេះមានអត្ថបទជិត ២០លាននៅលើអ៊ីនធឺណែតដែលកំពុងនិយាអំពីទូរស័ព្ទសេរីថ្មីរបស់ Samsung។ ទោះជា យ៉ាណាក៏ដោយការពិតពីទូរស័ព្ទ Samsung Galaxy S7 និង S7 Edge នឹងត្រូវបង្ហាញនៅថ្ងៃទី២១ នេះ។ នៅក្នុងប្រទេសកម្ពុជា ទូរស័ព្ទទាំងនេះនឹងមានវត្តមានក្នុងពេលឆាប់ៗផងដែរ។ សូមរងចាំមើលទាំងអស់គ្នាថាតើទូរស័ព្ទទាំងពីនេះមានអ្វីពិសេសប្លែកខ្លះ៕