(ភ្នំពេញ)៖ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ជុំទី៣ លើកទី៣ បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ខណៈចំណាយថវិកាអស់ជាង ១២២,៦៤២,៩០០,០០០រៀល។

សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ ជុំទី៣ លើកទី៣ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានគឺឲ្យដឹងបន្ថែមថា ក្នុងចំណោមទឹកប្រាក់ជាង ១២២ប៊ីលានរៀល សរុបគ្រួសារដែលបានទទួលសេវាឧបត្ថម្ភ មានចំនួន ៦៨៥,៤៤៧ គ្រួសារ។

ទន្ទឹមនឹងនេះផងដែរ រាជរដ្ឋាភិបាល បានផ្តល់ការអន្តរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានចំណាយវិការដ្ឋ ៨០០,១៥៩,៦៣៦,០០០រៀល។

សូមរំលឹកដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្រសួងសង្គមកិច្ច ក៏បានចាប់ផ្តើមដំណើរការ អនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន បានចំនួន ៣ជុំ មាន ៧លើក រួចមកហើយ៕