(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិកាចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងលោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដឹកនាំគណៈតិភូ ចុះសួរសុខទុក្ខ កងទ័ពនៅបញ្ជាការដ្ឋានរថក្រោះ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងការហ្វឹកហ្វឺនកងរថក្រោះរបស់កងទ័ព ដែលស្ថិតនៅក្នុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សកម្មភាពនេះគឺជាស្មារតីការងារ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងកាហ្វឹកហ្វឺនកងរថក្រោះ របស់កងទ័ពដែលជាគិតគូរ និងការខិតខំគ្រប់បែបយ៉ាង របស់ប្រមុខរាជរដ្ឋាភិបាល សំដៅធ្វើឱ្យជីវភាពរស់នៅ និងសមត្ថភាពរបស់កងទ័ពមានលក្ខណៈល្អប្រសើរ ជាលំដាប់ក្នុងការបម្រើជាតិ។
សូមបញ្ជាក់ថា សួរសុខទុក្ខកងទ័ពនៅបញ្ជាការដ្ឋានរថក្រោះ នាពេលនេះ គឺក្នុងដំណើរវិលត្រឡប់ពីពិធីជួបសំណេះ សំណាលពិនិត្យការថែទាំគ្រឿងសម្ភារៈបច្ចេកទេស និងជីវភាពរស់នៅរបស់កងទ័ពជើងទឹកមូលដ្ឋាន សមុទ្ររាមដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងការហ្វឹកហ្វឺន របស់កងទ័ពនៅមូលដ្ឋានសមុទ្ររាម ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦៕