(ភ្នំពេញ)៖ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ កន្លងទៅ ក្នុងការប្រតិបត្តិការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចផ្លូវ៣១០ កែងផ្លូវ៩៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង សមត្ថកិច្ចបានឃាត់ ម៉ូតូដែលបង្កសម្លេងរំខានខ្លាំង និងបានបញ្ជូនអ្នកបើកបរឈ្មោះ ហ៊ាត បណ្តូល ភេទប្រុស អាយុ៣០ឆ្នាំ ជាមួយនិងម៉ូតូចំនួន០១ គ្រឿង ម៉ាក Brand ពណ៌ ទឹកប្រាក់ 1DC-2543 មករក្សាទុក។
ជាក់ស្តែងតាមច្បាប់សមត្ថកិច្ចត្រូវឃាត់យានយន្តទុកនៅនឹងកន្លែង សមត្ថកិច្ចយ៉ាងយូររយ:ពេល៣ថ្ងៃ ដើម្បីឲ្យម្ចាស់រកទិញស៊ីមាំងដើមមកដូរ ចូលខ្លួនមកដោះស្រាយ ធ្វើកិច្ចសន្យា និងយកម៉ូតូត្រឡប់ទៅវិញ ប៉ុន្តែម្ចាស់យានយន្តមួយចំនួនរហូតមកដល់ពេលនេះមិនទាន់ចូលខ្លួនមកដោះស្រាយជាមួយសម្ថកិច្ចនៅឡើយទេ ។
បច្ចុប្បន្នម៉ូតូនេះកំពុងតែរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដែលមានអាស័យដ្ឋាន ផ្លូវលេខ៣៨៤ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទីមួយ ខណ្ឌបឹងកេងកង ៕