(ភ្នំពេញ)៖ ក្រោយពីមានការធូរស្រាលបន្តិច ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសុខាភិបាល បានប្រកាសឱ្យប្រជាជនកម្ពុជា អាចរៀបចំធ្វើពិធីផ្សេងៗបាន ដូចជាពិធីអាពាហ៍ពិពាហ៍ជាដើម។ ដោយសម្លឹងឃើញ ពីឱកាសឡើងវិញ និងមានបទពិសោធន៍ជាង១០ ឆ្នាំផងនោះ អាជីវករ ដែលបើកអាជីវកម្មបោះពុម្ភធៀបការ ខួបកំណើត និងពិធីជប់លៀងផ្សេងៗ បានបង្ហាញពីក្តីសង្ឃឹមឡើងវិញ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសអនុញាតបែបនេះ។

អាជីវករដែលរកស៉ីផ្នែកអាជីវកម្មបោះពុម្ភបាបង្ហាញក្តីសង្ឃឹមថា មុខរបររបស់ខ្លួននឹងប្រសើរឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា មានវិធានការទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងល្អ ជាពិសេសនោះបន្ថួរបន្ថយឲ្យរៀបចំ ពិធីផ្សេងៗបាន។ នេះបើតាមកញ្ញា ហ្វុង តំណាងម្ចាស់អាជីវកម្មបោះពុម្ភ គឹម លាង ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។

កញ្ញា ហ្វុង ហៅ អា ហ្វុង តំណាងម្ចាស់អាជីវកម្មបោះពុម្ភ គឹម លាង ដែលមានអាស័យដ្ឋានថ្មី ស្ថិតនៅលើផ្លូវ Claster ផ្ទះលេខ ៤១៦ ក្នុងបុរីប៉េងហួត បឹងស្នោ ខណ្ឌច្បារអំពៅ បានសម្រេចបើកសម្ពោធអាជីវកម្មបោះពុម្ភធៀបការ ខួបកំណើត ឬពិធីជប់លៀងផ្សេងៗ បន្តទៀតនៅដើមសប្តាហ៍នេះ ដោយសង្ឃឹមថា និងទទួលបានជោគជ័យ នឹងមានការគាំទ្រពីអតិថិជន។

កញ្ញា ហ្វុង បានបន្តថា ឥឡូវនេះ អាជីវកម្មរបស់កញ្ញា បានចាប់ផ្តើមទទួលអតិថិជនជាច្រើនឡើងវិញ ជាបណ្តើរៗហើយ ហើយកញ្ញានៅតែមើលឃើញថា អាជីវកម្មបោះពុម្ភប្រភេទនេះ នៅតែមានការគាំទ្រ និងមានតម្រូវការយ៉ាងច្រើនពីសំណាក់ប្រជាជនកម្ពុជា។

បើតាមកញ្ញា ហ្វុង តំណាង, ហាងបោះពុម្ព គីម លាង មានសេវាកម្មទទួលបោះពុម្ពធៀបការ វិក្កយបត្រ កាតវីស៉ីត ខិតបណ្ណ sticker សំបុត្របុណ្យខួបកំណើត និងលិខិតអញ្ជើញជាច្រើនទៀត ក្នុងកម្មវិធីផ្សេងៗ ជាមួយការច្នៃប្រឌិតខ្ពស់ក្នុងការរចនាដើម្បីទាក់ទាញអតិថិជនពេញចិត្ត ជាច្រើនម៉ូឌែល តម្រូវទៅតាមការកុម្មង់ ឬការចង់បានរបស់អតិថិជន។

គួរបញ្ជាក់ថា ផលប៉ះពាល់ពីជំងឺកូវីដ១៩ មិនថាតែប្រទេសកម្ពុជានោះទេ គឺនៅទូទាំងពិភពលោក បានរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបិត្តមួយនេះ។ អាជីវកម្មនានានៅកម្ពុជា ឬកម្មវិធីជួបជុំផ្សេងៗ ត្រូវបានក្រសួងសុខាភិបាល ប្រកាសផ្អាកជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ៕