Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរសូមប្រុងប្រយ័ត្ន! បុរសម្នាក់ជិះម៉ូតូ ត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅលើដងផ្លូវ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

25-01-2021 11:56

(ស្ទឹងត្រែង)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនៅលើដងផ្លូវគួរឱ្យសង្វេគ ក្រោយត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹង បណ្តាលឱ្យម៉ូតូដាច់ ជាចំណែករាយពេញផ្លូវ ខូចខាតទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣ និង៥០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចវាលរំពេរ៍ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពពីសមត្ថកិច្ច យោងតាមសាក្សី បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងដោយសាររថយន្តបើកបរក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្ន បានទៅបុកនឹងម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A.9637 ដាច់ជាបំណែកៗរាយពេញផ្លូវខូចខាតទាំងស្រុង។

ប្រភពដដែលបានឱ្យដឹងទៀតថា អ្នកបើកបរម៉ូតូឈ្មោះ កែវ រ៉ា ភេទប្រុសអាយុ ២៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបង្ករមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយបង្កហេតុរួចក៏បើករត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបានបន្តថា សាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕