Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់ក្សត្រិយ៍ សិរិន្ទថន កោតសរសើរដល់និស្សិតខ្មែរថា «ពូកែសិក្សា និងឈ្លាសវៃ»

22-02-2016 14:02

(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន បានកោតសរសើរដល់និស្សិតខ្មែរថាពូកែសិក្សា ហើយមានភាពឈ្លាសវៃច្រើន។

ម្ចាស់ក្សត្រិយ៍ សិរិន្ទថន បានយាងមកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖០០ព្រឹកមិញ ដើម្បីបំពេញព្រះរាជទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤កុម្ភៈ ដែលក្នុងនោះព្រះម្ចាស់ក្សត្រិយ៍ នឹងសម្ពោធសមិទ្ធផលមួយចំនួន ពាក់ព័ន្ធនឹងវិស័យអប់រំ និងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រម​ និងឯកភាពចំពោះព្រះរាជដំណើរទស្សនកិច្ច របស់ព្រះអង្គ ក្នុងប្រទេសកម្ពុជានាពេលនេះ។ សម្តេច បានលើកឡើងថា តាមរយៈព្រះរាជទស្សនកិច្ចរបស់ព្រះអង្គនាពេលនេះ គឺពិតជាបានរឹតចំណងទាក់ទងទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាន់តែរឹងមាំថែមទៀត។ ដូចច្នេះតាមរយៈជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងព្រះអង្គម្ចាស់ក្សត្រិយ៍ សម្ដេចមហាចក្រី សិរិន្ទថន នាព្រឹកនេះពិតជាទទួលបាន នូវអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះប្រទេសទាំងពីរ ជាពិសេសលើ សកម្មភាពបំរើប្រយោជន៍ប្រជាជន៕