(ភ្នំពេញ)៖ លោកឧត្តមសេនីយន៍ឯក ស ថេត បានបញ្ចេញអំណោយបន្តិចបន្តួច ប្រគល់ឱ្យ អធិការខណ្ឌឬស្សីកែវ ចែកជូនលោកពូអ្នកមិញ ដែលជាអតីតយុទ្ធជន នៅខណ្ឌឬស្សីកែវកន្លងមក ជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ អធិការខណ្ឌឬស្សីកែវ លោក ហ៊ាង ថារ៉េត បានទទួលអំណោយពីលោកឧត្តមសេនីយន៍ឯក ស ថេត បានចែកអំណោយជូនដល់ អតីតយុទ្ធជន ខណ្ឌឬស្សីកែវ ដែលមានជីវភាពខ្វះខាតចំនួន២៤ គ្រួសារ។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ ខណ្ឌឬស្សីកែវ បានប្រាប់អោយដឹងថា «លោកទទួលអំណោយបន្តិចបន្តួចពី លោកឧត្តមសេនីយន៍ឯក ស ថេត ដើម្បីចែកជូនដល់ លោកពូ អ្នកមិញ ដែលជាអតីតយុទ្ធជន បម្រើលើវិស័យមន្រ្តីនរគបាល ក្នុងខណ្ឌឬស្សីកែវ ដែលមានជីវភាពខ្វះខាត នាពេលកន្លងមក ហើយក៏រំលឹកនៃការអរគុណដល់ពួកគាត់ដែល បម្រើលើវិស័យមន្រ្តីនគរបាល នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវយើងនេះបានយ៉ាងល្អផងដែរ»។
លោល ហ៊ាង ថារ៉េត បន្តទៀតថា លោកនិងធ្វើកម្មវិធីចែកអំណោយបន្តិចបន្តួច នេះជារៀងរាល់ឆ្នាំបន្តទៀត ដើម្បីជួយសម្រួលនៅជីវភាពរបស់លោកពូ អ្នកមិញ ដែលជាអតីតយុទ្ធជន ក្នុងខណ្ឌឬស្សីកែវ ដោយក្នុងម្នាក់បាន ថវិកា ៥ម៉ឺនរៀល, អង្ករ ០១បេ(២៥គ.ក្រ), មី ១កេស, ភេសជ្ជៈ ១កេស, ទឹកសុទ្ធ ១កេស, និងទឹកត្រី-ទឹកស៊ីអ៊ីវ ០២យួរ ជូនដល់ អតីតយុទ្ធជន នគរបាលខណ្ឌឫស្សីកែវ។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ ខណ្ឌឬស្សីកែវ បានបន្តថា នេះជាការដឹងគុណដល់អំ ពូ មីង ដែលជាអតីតយុទ្ធជន ដែលមានបទពិសោធន៍ បើគ្មានអតីតយុទ្ធជន ក្នុងការត្រួសត្រាយផ្លូវសម្រាប់ក្មេងៗជំនាន់ក្រោយទេៗ គឺគ្មានថ្ងៃនេះទេ ថ្ងៃនេះយើងមានសុខសន្តិភាពពេញបរិបូរណ៍ ក៏ដោយសារលោកពូ អ្នកមីង ជាអតីតយុទ្ធជននេះហើយ៕