(កំពង់ស្ពឺ)៖ នៅស្នាក់ការបក្សឃុំរលាំងគ្រើល ក្នុងស្រុកសំរោងទង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានប្រារព្ធពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី របស់ឃុំរលាំងគ្រើល ចំនួន៦១នាក់ ស្រី៩នាក់ មកពី ១៥ភូមិ ក្នុងឃុំរលាំងគ្រើល ក្រោមអធិបតីភាព លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងមានការចូលរួមលោក លោកស្រី ក្រុមការងារចុះជួយឃុំ សមាជិក សមាជិកាបក្ស សរុបចំនួនប្រមាណ ១០០នាក់។
ក្នុងឱកាសនោះ លោក វ៉ី សំណាង បានលើកោឡើងថា គណបក្សប្រជាជនថ្ងៃនេះពិតជាមានក្តីសោមនស្សរីករាយចំពោះសមាជិកថ្មី ក្នុងន័យគណបក្សបានចាត់ទុកបងប្អូនជាធនធានមនុស្សថ្មី ជាសមាជិកដ៏ល្អក្នុងជួរបក្ស និងជាមនុស្សស្រឡាញ់សន្តិភាព ស្រឡាញ់ការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ប្រធានគណបក្សខេត្តបានបន្តថា ការមករួមរស់ជីវភាពបក្សជាមួយគ្នា ពិតជាបានបង្ហាញអំពីសាមគ្គីភាព ឯកភាពគ្នាដ៏រឹង ដោយមិនអាចមានបុគ្គលអគតិណាមកញុះញង់បំបែកបំបាក់បានទៀតឡើយ ដោយបងប្អូនបានយល់ច្បាស់នយោបាយបោកប្រាស់របស់ក្រុមជ្រុលនិយមរត់ចោលស្រុក ដែលតែងតែនិយាយបំភ្លៃលា បំពុល បំប៉ោង ពីកម្ពុជា ខណ:កម្ពុជាកំពុងរស់នៅប្រកបសុខសន្តិភាពពេញលេញ អភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន និងជាប្រជាតិមួយដែលអន្តរជាតិទទួលស្គាល់គ្រប់ទុសទីដោយមោទនភាពក្រៃលែង៕