(សៀមរាប)៖ បច្ចុប្បន្ននៅមុខប្រាសាទអង្គរវត្តក្នុងមួយថ្ងៃៗ មានយានជំនិះគ្រប់ប្រភេទជាច្រើនដែលភ្ញៀវទេសចរ បានប្រើជាមធ្យោបាយសម្រាប់ធ្វើដំណើរ ចូលមកទស្សនារមណីយដ្ឋានអង្គរ រួមមាន កង់ ម៉ូតូ រ៉ឺម៉ក រថយន្តគ្រួសារ រថយន្តទេសចរណ៍ តូច-ធំ ជាដើម។
ដោយមើលឃើញនូវហានិភ័យ និងផលប៉ះពាល់ដែលកើតឡើងជារៀងរាល់ថ្ងៃ ដែលបង្កឡើងដោយការបើកបរយានយន្តគ្រប់ប្រភេទ ឆ្លងកាត់ជាប់ជើងប្រាសាទ បង្កឲ្យប៉ះពាល់ដល់គ្រឹះប្រាសាទ ការឈប់ដាក់ភ្ញៀវ ការឈប់ចាំទទួលភ្ញៀវ និងការឈប់សំចតយានយន្តគ្រប់ប្រភេទជាច្រើន និងជាប្រចាំ បានបង្កឲ្យមានផលប៉ះពាល់ដល់សោភណ្ឌភាព សុវត្ថិភាព សណ្តាប់សាធារណៈ បរិស្ថាន និងទេសភាពវប្បធម៌កាន់តែ ធ្ងន់ធ្ងរទៅៗនៅបរិវេណមុខប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរា បានលើកគម្រោងកែសម្រួលសណ្តាប់ធ្នាប់មុខប្រាសាទអង្គរវត្ត ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ និងអ្នកបើកបរ ក៏ដូចជាលើកកម្ពស់គុណតម្លៃប្រាសាទ និងទេសភាពវប្បធម៌ តាមរយៈការកែសម្រួលទិសចរាចរណ៍មុខប្រាសាទអង្គរវត្ត។
គម្រោងនេះគឺតម្រូវឲ្យផ្អាកចរាចរណ៍នៅមុខប្រាសាទអង្គរវត្ត ដោយបង្វាងទិសចរាចរណ៍ត្រឹមស្នាក់ការ អង្គភាពនគរបាលការពារបេតិកភណ្ឌ យានយន្តគ្រប់ប្រភេទត្រូវបត់ឆ្វេងវាងតាមផ្លូវត្រពាំងសេស រួចបត់ឡើងទៅប្រាសាទបាយ័ន។
គម្រោងនេះក៏មានការចូលរួមពិភាក្សាជាមួយតំណាងវិស័យឯកជន មគ្គទេ្ទសក៍ទេសចរណ៍ សមាគមន៍ដឹកជញ្ជូន រួមនិងសមត្ថកិច្ចពាក់ព័ន្ធ ដោយទទួលបានការគាំទ្រយ៉ាងពេញលេញផងដែរ។ គម្រោងនេះនឹងដាក់អោយអនុវត្តជាផ្លូវការ ក្រោយពេលជួសជុលផ្លូវវាងដែរមានស្រាប់រួចរាល់ ក្នុងអំឡុងខែមេសាខាងមុខនេះ៕
អាជ្ញាធរអប្សរា លើកគម្រោងកែសម្រួលទិសចរាចរណ៍មុខប្រាសាទអង្គរវត្តអាជ្ញាធរអប្សរា លើកគម្រោងកែសម្រួលទិសចរាចរណ៍មុខប្រាសាទអង្គរវត្ត(សៀមរាប)៖ បច្ចុប្បន្ននៅមុខប្រាសាទអង្គរវត្តក្នុងមួយថ្ងៃៗ មានយានជំនិះគ្រប់ប្រភេទជាច្រើនដែលភ្ញៀវទេសចរ បានប្រើជាមធ្យោបាយសម្រាប់ ធ្វើដំណើរ ចូលមកទស្សនារមណីយដ្ឋានអង្គរ រួមមាន កង់ ម៉ូតូ រឺម៉ក រថយន្តគ្រួសារ រថយន្តទេសចរណ៍ តូច-ធំ ជាដើម។ http://www.freshnewsasia.com/index.php/en/18476-2016-02-22-06-56-26.html
Posted by Fresh News on Sunday, February 21, 2016