(ភ្នំពេញ)៖ ស្រ្តីម្នាក់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ ជាប់ស្តាតអូរឡាំពិក ស្រាប់តែរបងអាគារខ្ពស់ ដែលកំពុងសាងសង់នៅទីនោះ ដួលរលំលើគាត់បណ្តាលឲ្យត្រូវចំស្មា និងខូចខាតម៉ូតូរបស់គាត់ស្ទើរទាំងស្រុង នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
មន្រ្តីនគរបាលខណ្ឌ៧មករា បានប្រាប់ភ្នាក់ងារ Fresh News ថា ហេតុការណ៍ខាងលើនេះបានកើតឡើង ដោយសារតែអេស្កាវ៉ាទ័រមួយគ្រឿង កាយរបងក៏ស្រាប់មិនបានប្រយ័ត្ន ក៏ដួលចេញមកខាងផ្លូវ បណ្តាលឲ្យទៅប៉ះស្រ្តីរងគ្រោះចំស្មា រងរបួស ខណៈម៉ូតូរងការខូតខាតយ៉ាងច្រើន។
យ៉ាងណាក៏ដោយសមត្ថកិច្ច មិនទាន់បានបញ្ជាក់អត្តសញ្ញាណស្រ្តីរងគ្រោះនោះទេ ហើយក៏មិនទាន់ដឹងថា តើភាគីអ្នកម៉ៅការសាងសង់អាគារមួយនេះ ចេញថ្លៃសំណងយ៉ាងណានោះឡើយ។
សូមបញ្ជាក់ថា ការធ្វេសប្រហែសរបស់ក្រុមជាង និងអ្នកមើលការខុសត្រូវ នៃការសាងសង់អាគារខ្ពស់មួយនេះ កាលពីពេលកន្លងទៅ ក៏បានបណ្តាលឲ្យរងគ្រោះ ដល់ប្រជាពលរដ្ឋផងដែរ ក្រោយពីមានចំរឹងដែកធ្លាក់ចំក្បាលស្រ្តីម្នាក់ រហូតស្លាប់ ហើយក្រោយមកទៀតក៏ធ្លាក់កម្ទេចកម្ទី ចំអ្នកដុះណើរផងដែរ៕