(ឥណ្ឌា)៖ យ៉ាងហោចណាស់មានមនុស្ស ១៩នាក់បានស្លាប់ និងជាង ២០០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកធ្វើកុបកម្ម និងកម្លាំងអាជ្ញាធរ នៅភាគខាងជើងប្រទេសឥណ្ឌា នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។
នៅថ្ងៃអាទិត្យម្សិលមិញនេះ មានពលរដ្ឋឥណ្ឌារាប់រាយនាក់ បាននាំគ្នាមកធ្វើកុបកម្មពាក់ព័ន្ធការរើសអើងវណ្ណៈ ប៉ុន្តែការធ្វើកុបកម្មនេះ ត្រូវបានកងកម្លាំងឥណ្ឌាធ្វើការបង្ក្រាបដោយបាញ់ទឹកដាក់ រហូតដល់មានការប៉ះទង្គិចគ្នា បណ្ដាលឲ្យមានមនុស្ស ១៩នាក់ស្លាប់ និងជាង ២០០នាក់រងរបួស។
សមាជិកក្រុមកុបកម្មម្នាក់បានឲ្យដឹងថា ពួកគេធ្វើកុបកម្មនេះគឺដើម្បីទាមទារឲ្យមានសិទ្ធិស្មើគ្នា ខណៈដែលសេដ្ឋកិច្ចនៃប្រទេសឥណ្ឌាកំពុងតែរីកចម្រើន៕