(បន្ទាយមានជ័យ)៖ កម្លាំងនគបាលប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យស្រីប្រុស២នាក់ ជាមួយនឹងថ្នាំញៀនម៉ាទឹកកកចំនួន១០ថង់តូច ស្មើនឹង២.៤ក្រាម ទៅតុលាការ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនិតិវិធី។
លោក ចាប សុផាឬទ្ធិ ស្នងកានគបាលរងខេត្ត ទទួលបន្ទុកផ្នែកបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថា សម្លាំងនគរបាលបានចុះល្បាត នៅម៉ោង៩យប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នៅចំណុច ប្លុករ៉ារទេះភ្លើង ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រទះឃើញមុខសញ្ញាជនសង្ស័យម្នាក់ កំពុងលក់និងប្រើប្រាស់គ្រឿងញៀន នគបាលបានធ្វើការឃាត់ខ្លួន និងបានដកហូតវត្ថុតាមានថ្នាំប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកចំនួន១០ថង់តូចស្មើ២.៤ក្រាម ក្រោយពីចាប់បានម្នាក់ ហើយនគបាលបន្តទៅឆែកផ្ទះស្ត្រីម្នាក់ទៀត បានរកឃើញឧបករណ៍ជក់ជាច្រើនផងដែរ។
លោកស្នងការរងខេត្តបានបន្តថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ សុត ចាន់ថង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដនិងទី២-ឈ្មោះ តាំង វិឆៃ ភេទប្រុស អាយ២២ឆ្នាំ មុខរបរជាជាងធ្វើម៉ូតូទាំង២នាក់ រស់នៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទា យមានជ័យ ។
បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញកំពុងសាងសំណុំរឿងសង្ស័យបញ្ជូនទៅតុលាខេត្តដើម្បីដាក់ទោសទៅតាមច្បាប់ ៕