(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន បាននិងកំពុងបំពេញព្រះរាជទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តបតាមការ យាងអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ព្រះអង្គម្ចាស់ក្សត្រី សិរិនថន បានយាងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ ព្រះ អង្គម្ចាស់ក្សត្រី នឹងយាងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២២-២៤ ខែកុម្ភៈ។

នៅអំឡុងពេលបំពេញព្រះរាជទស្សនកិច្ច ៣ថ្ងៃនេះ ព្រះអង្គម្ចាស់ក្សត្រី នឹងយាងទៅសម្ពោធវិទ្យាស្ថានបច្ចេកវិទ្យានៅខេត្តកំពង់ស្ពឺ  ដែលជាវិទ្យាស្ថានស្ថិតក្រោមគម្រោងព្រះរាជអំណោយរបស់ព្រះអង្គ, យាងប្រគល់អគារប្រើថាមពលពន្លឺព្រះអាទិត្យ នៅវិទ្យាស្ថានប ច្ចេកវិទ្យាកំពង់ឈើទាល ក្នុងខេត្តកំពង់ធំ។ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ក៏នឹងយាងចូលរួមក្នុងព្រះរាជពិធីសម្ភោធ មណ្ឌលសុខភាព នៅខេត្តរតនគិរី និង ស្លាកឈ្មោះថ្មី នៃវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល ខេត្តកំពង់ធំ ហើយក៏នឹងយាងទត  សាលាបឋមសិក្សាមួយចំនួន នៅតាមខេត្តនានាផងដែរ។

ទន្ទឹមការយាងមកកាន់ប្រទេសកម្ពុជា របស់ម្ចាស់ក្សត្រីថៃនេះ អង្គភាព Fresh News សូមចុះផ្សាយនូវប្រវត្តិរូបសង្ខេបរបស់ព្រះអង្គ ម្ចាស់ក្សត្រី ដែលត្រូវបានរៀបចំ និង ចុះផ្សាយនៅលើគេហទំព័រទីភ្នាក់ងារព័ត៌មានកម្ពុជា AKP ដូចខាងក្រោម៖