(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៤៣ និងកិច្ចប្រជុំពេញអង្គលើកទី២៧ របស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ ICC-Angkor នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ ខាងមុខ។
កិច្ចប្រជុំនេះគឺផ្ដោតលើរបៀបវារៈមួយចំនួន ដូចជា ពិនិត្យវាយតម្លៃដោយអ្នកជំនាញការអន្តរជាតិនៃគណៈកម្មាធិការ ICC-Angkor ទៅលើការងារអភិរក្ស និងអភិវឌ្ឍន៍នាពេលកន្លងមករបស់អាជ្ញាធរជាតិអប្សរា និងដៃគូអន្តរជាតិក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្ដល់អនុសាសន៍សម្រាប់ការងារបន្តទៀតនាពេលខាងមុខ៕