(ភ្នំពេញ)៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននឹងកំពុងបើកប្រជុំត្រួតពិនិត្យលទ្ធផល ការងារអនុវត្តកន្លងទៅ និងទិសដៅការងារបន្ត ក្រោមអធិបតីភាព នាយឧត្តមសេនីយ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មានការចូលរួមពីសំណាក់ អនុប្រធាន សមាជិក នៃគណៈកម្មការជាតិនេះជាច្រើនរូបទៀត។
គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ត្រូវបានរៀបរាជរដ្ឋភិបាល ចេញអនុក្រឹត្យបង្កើតឡើង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជាអនុប្រធាន លោក ឆេង គឹម ស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ លោក ផៃ ប៊ុនឈឿន តំណាងក្រសួ ងបរិស្ថាន រួមនិងអភិបាលខត្ត ត្បូងឃ្មុំ ក្រចេះ កំពង់ចាម មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ជាសមាជិក៕