Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ រៀបចំជួបជុំអ្នកសារព័ត៌មាន និងក្រុមអ្នកលេងបណ្តាញសង្គមគាំទ្រគណបក្សប្រជាជនកម្ពុជា

22-01-2021 14:38

(កំពង់ស្ពឺ)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្ត បានរៀបចំជួបសំណាលជាមួយក្រុមអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោក វ៉ី សំណាង អភិបាលខេត្តបានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សេរីភាពសារព័ត៌មាន ត្រូវបានបើកដោយសេរីភាពពេញលេញ ក្នុងនោះហ៊ានសសេរ ហ៊ាននិយាយ គ្រាន់តែការនោះត្រូវផ្សាយឲ្យពិត ផ្សាយឲ្យទៀងត្រង់ ជាពិសេសកុំធ្វើឲ្យប៉ះពាល់ប្រយោជន៍ប្រជាពលរដ្ឋ និងសន្តិសុខសង្គមជាតិ។

លោកអភិបាលបានបន្តថា «យើងធ្វើជាអ្នកព័ត៌មានត្រូវប្រមូលប្រភព ស្វែងរកភាពត្រឹមត្រូវនៃព័ត៌មាន ពីព្រោះអ្នកព័ត៌មានជាកញ្ចក់ត្រូវឆ្លុះបញ្ចាំងការពិត ជូនអាជ្ញាធរដើម្បីដោះស្រាយ។ ហើយព័ត៌មានរបស់យើងត្រូវធ្វើឲ្យមហាជន ចង់តាមដាន ចង់មើល មិនត្រូវធ្វើឲ្យមហាជនបាត់បង់ជំនឿចិត្តនោះទេ»