(កំពង់ចាម)៖ លោក ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក ហេង នីម ត្រូវជាឪពុកបង្កើត លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ចាម និងត្រូវជាឪពុកក្មេក លោកស្រី ទ្រី សុខា ពិធីការសម្ដេចតេជោ ហ៊ុន សែន។
ក្នុងឱកាសនោះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងគណៈស្នងការ នាយការិយាល័យជំនាញ អធិការស្រុក ក្រុងជាច្រើនរូបទៀតផងដែរ ដែលពិធីបុណ្យសពនេះកំពុងប្រារព្ធ ធ្វើឡើងនៅភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
គួរជម្រាបថា ឧបាសក ហេង នីម ត្រូវជាឪពុកបង្កើត លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងត្រូវជាឪពុកក្មេក លោកស្រី ទ្រី សុខា បានទទួលមរណភាព នៅវេលាម៉ោង១១៖៤០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយរោគាពាធ។
បច្ចុប្បន្នសពឧបាសក ហេង នីម កំពុងដម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម។ ពិធីបុណ្យគម្រប់៧ថ្ងៃ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១៕