(ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ សាខមប៊ែង មានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី លើកទី១៨» ដែលនឹងរៀបចំឡើងនៅ៥២ខេត្តក្រុងនៃប្រទេសទាំង៣ គឺ ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជា ជាមួយចំនួនថវិការសរុបរហូតដល់២០ម៉ឺនដុល្លារអាមេរិក ។

អស់រយៈពេល ១៨ឆ្នាំកន្លងមក ធនាគារ សាខមប៊ែង បានចំណាយថវិការសរុបជាង ៣លានដុល្លារអាមេរិក ចូលរួមជាមួយបណ្តាអង្គភាពស្ថាប័នក្នុងសង្គម ចែករំលែក្តីស្រឡាញ់ សម្រាលក្តីទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនក្រុមគ្រួសារដែលមានជីវភាពក្រីក្រ នារដូវបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់។

ជាក់ស្តែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ នៅទីស្នាក់ការនៃសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីសប្បុរសធម៌ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី» តាមរយៈកម្មវិធីនេះផងដែរ ថ្នាក់ដឹកនាំនៃធនាគារ សាខមប៊ែង ខេមបូឌា បានចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូន និងជូនអំណោយចំនួន ១០០កញ្ចប់ ជូនដល់ក្រុមគ្រួសារដែលមានជីវភាពក្រីក្រ ដែលកំពុងរស់នៅតាមបណ្តាសង្កាត់ ខណ្ឌក្នុងរាជធានីភ្នំពេញ។

ជាមួយពាក្យស្លោក «អភិវឌ្ឍឆ្ពោះទៅមុខទាំងអស់គ្នា» ទន្ទឹមជាមួយកម្មវិធីសប្បុរសធម៌ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី» ធនាគារ សាខមប៊ែង ថែមទាំងបានរៀបចំឡើងនូវកម្មវិធីដើម្បីសហគមន៍ផ្សេងៗជាប្រចាំ ដូចជាកម្មវិធីផ្តល់ឈាមដើម្បីមនុស្សធម៌ «ចែករំលែកចេញពីបេះដូង» កម្មវិធីរត់ «ជាមួយធនាគារ សាខមប៊ែង រត់ដើម្បីសហគមន៍» អាហារូបករណ៍ «បណ្តុះក្តីសុបិន» ។

ក្រៅពីនោះ នៅឆ្នាំ២០២០កន្លងមក ធនាគារ សាខមប៊ែង បានចូលរួមបរិច្ចាគថវិការជាង ១លានដុល្លារអាមេរិក សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឧបត្ថម្ភនូវម៉ាស់ពេទ្យ សម្ភារពេទ្យជូនដល់ស្ថាប័នជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងចូលរួមស្តារឡើងវិញនូវជីវភាពប្រជាពលរដ្ឋបន្ទាប់ពីទទួលរងទុក្ខលំបាកពីគ្រោះមហន្តរាយ ដែលមាននៅប្រទេសទាំងបីនៃឧបទ្វីបឥណ្ឌូចិនមាន វៀតណាម-ឡាវ-កម្ពុជាផងដែរ៕