(ភ្នំពេញ)៖ ឧបាសក ហេង នីម ត្រូវជាឪពុកបង្កើត លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលមរណភាព នៅវេលាម៉ោង១១៖៤០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយរោគាពាធ។
បច្ចុប្បន្នសពឧបាសក ហេង នីម កំពុងដម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម។ ព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញបងប្អូន ញាតិមិត្តជិតឆ្ងាយ ចូលរួមពិធីបុណ្យសពឲ្យបានគ្រប់ៗគ្នា៕