(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជូនឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុន Maritime Group និងជាប្រធានធនាគារ Maritime ជា «អ្នកឧកញ៉ា»។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
អ្នកឧកញ៉ា ហេង សិទ្ធី កន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងសប្បុរសធម៌នានាយ៉ាងច្រើន ក៏ដូចជាការចូលរួមឧបត្ថមកាកបាទក្រហម មូលនិធិគន្ធបុប្ផា ការសាងសង់ព្រះវិហារ និងបានចូលរួមជួយឧបត្ថម្ភយុទ្ធនាការទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ចំនួន១លានដុល្លារ។
ការផ្តល់គោរមងារជូនអ្នកឧកញ៉ា ហេង សិទ្ធី ពិតជាស័ក្តិសមទទួលបាននូវគោរមងារដ៏ខ្ពង់ខ្ពស់នេះជាមួយសកម្មភាពដ៏ប្រពៃក្នុងកិច្ចការជួយសង្គមរបស់អ្នកឧកញ៉ា៕
សូមអានព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់គោរមងារជូនអ្នកឧកញ៉ា៖