(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក ផៃ ស៊ីផាន ជាប្រធាន នៅព្រឹកថ្ងៃទីព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១នេះ រៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត» របស់ខេត្តស្ទឹងត្រែង។
សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានឃុំ-សង្កាត់។
ខេត្តស្ទឹងត្រែង ជាខេត្តមួយនៅភាគឦសានប្រទេសកម្ពុជា ដោយមានចម្ងាយជាង ៤០០គីឡូម៉ែត្រ។ ខេត្តនេះ មាន ១ក្រុង ៥ស្រុក ក្នុងនោះរួមមាន ៣០ឃុំ និង ៤សង្កាត់។
ខេត្តស្ទឹងត្រែងមានព្រំប្រទល់ជាប់ជាមួយប្រទេសឡាវផងដែរ។ ខេត្តភាគឦសានមួយនេះ មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនផងដែរ៕