(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២០​ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលប្រកាសរកឃើញ ពលករខ្មែរមកពីប្រទេសថៃ ០៧នាក់ថែមទៀតឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺ០៦នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៩៧លាននាក់ ស្លាប់ជាង ២លាន ៦ម៉ឺន និងជាសះស្បើយជិត ៧០លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យសើរើដកហូតដី ពីអ្នកទន្ទ្រានយកដីចម្ការស្រល់នៅស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

៤៖ កំពូលមហាសេដ្ឋីចិនលោក Jack Ma បង្ហាញខ្លួនជាលើកដំបូង តាមរយៈវីដេអូ Conference

៥៖ ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានដែលថា មានការសូកប៉ាន់ក្នុងម្នាក់១.៥ម៉ឺនដុល្លារ ដើម្បីចូលក្នុងក្របខណ្ឌពេទ្យ នៅខេត្តបន្ទាយមានជ័យ

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៧ម៉ឺននាក់ឆ្លងកូវីដ-១៩ ខណៈអ្នកជំងឺ ២,៧៦៨នាក់ស្លាប់ ក្នុងពេលតែ១ថ្ងៃ!

៧៖ លោក អ៊ូ ច័ន្ទរ័ត្ន ត្រៀមពិភាក្សាជាមួយ ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដើម្បីបង្កើតគណបក្សថ្មី

៨៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៩នាក់ និងអ្នកជំងឺម្នាក់ទៀតស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

៩៖ អ្នកជំនាញ៖ ព្រៃរបោះនៅតំបន់ទេសភាពខ្ពង់រាបខាងកើតកម្ពុជា ជាក្តីរំពឹងចុងក្រោយ សម្រាប់វត្តមានសត្វព្រៃកម្រ គំរាមកំហែង និងជិតផុតពូជនៅលើពិភពលោក

១០៖ ក្រោយការស៊ើបអង្កេតពី FBI កងកម្លាំងឆ្មាំជាតិ១២នាក់ ត្រូវបានដកចេញភ្លាមៗ នៅមុនលោក ចូ បៃដិន ស្បថឡើងកាន់តំណែង

១១៖ ប្រៃសណីយ៍កម្ពុជា រកចំណូលបាន៦.៥លានដុល្លារ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ៤៦ភាគរយ ដោយសារកូវីដ-១៩

១២៖ មុនផុតអាណត្តិលោក ដូណាល់ ត្រាំ ទទួលរងការរិះគន់យ៉ាងចាស់ដៃ ចំពោះការដោះស្រាយវិបត្តិកូវីដ-១៩

១៣៖ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ការបង្កើតមុខរបរថ្មីឱ្យពលរដ្ឋនៅតំបន់ការពារធម្មជាតិ នឹងក្លាយជារបងដ៏រឹងមាំដើម្បីការពារព្រៃឈើ និងសត្វព្រៃ

១៤៖ ក្រុមគណបក្សប្រឆាំង នៃប្រទេសអាហ្វ្រិកកណ្តាល ប្រកាសបដិសេធការជាប់ឆ្នោតជាប្រធានាធិបតី សាជាថ្មីរបស់លោក Touadera

១៥៖ លោក ចូ បៃដិន នឹងធ្វើកំណែទម្រង់ទាំងស្រុង លើគោលនយោបាយអន្តោប្រវែសន៍ របស់លោក ដូណាល់ ត្រាំ

១៦៖ ប៉ាគីស្ថាន អនុម័តឲ្យប្រើប្រាស់បន្ទាន់នូវ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinopharm នៅក្នុងប្រទេសរបស់ខ្លួន

១៧៖ លោក ដូណាល់ ត្រាំ ជូនពរឲ្យរដ្ឋបាលថ្មីដឹកនាំអាមេរិក ប្រកបដោយសុវត្ថិភាព និងក្តីរុងរឿង តែមិនបញ្ជាក់ពីឈ្មោះលោក ចូ បៃដិន សូម្បីមួយម៉ាត់

១៨៖ លោក ចូ បៃដិន ដឹកនាំពិធីគោរពវិញ្ញណក្ខន្ធជូនអ្នកស្លាប់ទាំងជាង ៤សែននាក់ ដោយសារកូវីដ-១៩ នៅសហរដ្ឋអាមេរិក

១៩៖ ប្រធានាធិបតីអេក្វាឌ័រ៖ «ការជួញដូរគ្រឿងញៀនបានកើនឡើង គួរឲ្យកត់សម្គាល់កាលពីឆ្នាំ២០២០»

២០៖ អ្នកភូមិឥណ្ឌាសម្តែងក្តីសប្បាយរីករាយជាថ្មីម្តងទៀត មុនពេលលោកស្រីអនុប្រធានាធិបតីអាមេរិកថ្មី ត្រូវស្បថចូលកាន់តំណែងជាផ្លូវការ

២១៖ ហេតុអ្វីពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន ខុសប្លែកពីប្រធានាធិបតីអាមេរិកដទៃ?

២២៖ ឥណ្ឌាចាប់ផ្តើមនាំចេញវ៉ាក់សាំងកូវីដ-១៩ ទៅកាន់ប្រទេសប៊ូតាន និងកំពុងត្រៀមជួយ ប្រទេសមួយចំនួនទៀត

២៣៖ អតីតមេបក្សប្រឆាំងដ៏ល្បីឈ្មោះនៅថៃ កំពុងប្រឈមមុខការប្តឹង ពីបទប្រមាថព្រះមហាក្សត្រ

២៤៖ អ៉ីស្រាអែលបើកដៃសម្រុកឲ្យសាងសង់លំនៅឋានអាណានិគម លើទឹកដីប៉ាឡេស្ទីន មុនពេលលោក ត្រាំ ចាកចេញពីសេតវិមាន

- ព័ត៌មាន Fresh News Plus

១៖ ចំណេះដឹងទូទៅ៖ សំណង់ថ្ម Dolmen ជាស្ថាបត្យកម្មដ៏ល្បីល្បាញរបស់មនុស្សសម័យបុរេប្រវត្តិ

២៖ AC Milan ចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Mandzukic រហូតចប់រដូវកាលនេះ ដោយមិនអស់ថ្លៃទិញ

៣៖ Leicester ឡើងទៅឈរកំពូលតារាង Premier League នៅពេលយកឈ្នះ Chelsea ២-០

៤៖ មេធំរបស់ TikTok ដាក់ដំណើរការសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទដៃ Douyin Pay នៅក្នុងប្រទេសចិន

៥៖ ទីបំផុតគណនី YouTube របស់លោក ដូណាល់ ត្រាំ ត្រូវបន្តផ្អាករយៈពេល ១សប្តាហ៍ទៀត!

៦៖ ឥណ្ឌា ស្នើដល់ WhatsApp ឱ្យដកបទប្បញ្ញត្តិចែករំលែកទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើជាមួយ Facebook

៧៖ Messi នឹងអវត្តមានពេល Barcelona ប៉ះ Cornella និង Elche ដោយសារជាប់បម្រាមកាតក្រហមថ្ងៃមុន

៨៖ ខ្សែភាពយន្តល្បីៗនៅអាស៊ីទាំង១០ ត្រូវបានគេរំពឹងថា នឹងមានឱកាសឈ្នះ «ពានរង្វាន់អូស្ការ» នៅឆ្នាំ២០២១នេះ

៩៖ ប្រមុខកីឡាកាយសម្ព័ន្ធ ជំរុញមន្ដ្រីបច្ចេកទេស និងកីឡាករត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងឆ្នាំ២០២១ ដើម្បីត្រៀមស៊ីហ្គេម

១០៖ ទីបំផុត! ម្ចាស់គ្រងមកុដ «Miss Grand Cambodia 2020» កញ្ញា សេង រដ្ឋា សម្រេចលាលែងពីតំណែង ក្រោយផ្ទុះរឿងរកាំរកូសជាមួយក្រុមហ៊ុន

១១៖ តើ Apple រកចំណូលបានប៉ុន្មាន និងចំណេញប៉ុន្មាន ក្នុងឆ្នាំ២០២០ ខណៈដែលកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង

១២៖ ចំណេះដឹងទូទៅ៖ ព្រះរាជវាំងវែរសៃយ៍ វិមានហ្លួងដ៏ប្រណីតបំផុតនាសតវត្សរ៍ទី១៧

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com