សូមគោរពជូនពរ និងអបអរសាទរ៖ ឧត្តមសេនីយ៍ឯក ថោង លីម ត្រូវបានតម្លើងឋានន្តរសក្ដិជា នាយឧត្ដមសេនីយ៍
21-02-2016 15:00
(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណេីរ ថោង សីុង សូមគោរពជូនពរ និងអបអរសាទរ ឧត្តមសេនីយ៍ឯក ថោង លីម អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ត្រាស់បង្គាប់តម្លើងឋានន្តរសក្ដិជា នាយឧត្ដមសេនីយ៍។
សូម នាយឧត្ដមសេនីយ៍ ថោង លីម មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយ៉ឺនយូរ ដើម្បីដឹកនាំ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចំរើនរុងរឿងបន្ថែមទៀត។ សូម នាយឧត្ដមសេនីយ៍ និងក្រុមគ្រួសារជាទីស្រឡាញ់ជួបតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ។៕
សូមគោរពជូនពរ និងអបអរសាទរពី ក្រុមហ៊ុនដឹកជញ្ជូន ថោង ស៊ីញ ព្រមទាំងបុគ្គលិកបម្រើការទាំងអស់៖