(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារបរទេសបានជិត៧០ម៉ឺនតោន កើនឡើង១១.៤០ភាគរយ ដែលគិតជាទឹកប្រាក់មានតម្លៃជិត៥០០លានដុល្លារអាមេរិក។
ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលនាំចេញអង្ករច្រើនជាងគេ ក្នុងរយៈពេលពេញ១ឆ្នាំ២០២០៖
១៖ ប្រទេសចិន ២៦៣,៩៤៩តោន ឈរលើលំដាប់ថ្នាក់ទី១។
២៖ ប្រទេសបារាំង ៨១,៣៦៦តោន ឈរលើលំដាប់ថ្នាក់ទី២។
៣៖ ប្រទេសហ្គាបុង ៤៩,៣៩៤តោន ឈរលើលំដាប់ថ្នាក់ទី៣។
៤៖ ប្រទេសម៉ាឡេស៊ី ៤២,៧៧៤តោន ឈរលើលំដាប់ថ្នាក់ទី៤។
៥៖ ប្រទេសអូស្រ្ដាលី ២៩,៣០៥តោន ឈរលើលំដាប់ថ្នាក់ទី៥។
៦៖ ប្រទេសហូឡង់ ២៥,៨២៦តោន ឈរលើលំដាប់ថ្នាក់ទី៦។
៧៖ ប្រទេសព្រុយណេ ១៥,៨១៣តោន ឈរលើលំដាប់ថ្នាក់ទី៧។
៨៖ ប្រទេសចក្រភពអង់គ្លេស ១៤,៧២៤តោន ឈរលើលំដាប់ថ្នាក់ទី៨។
៩៖ ប្រទេសប៉ូឡូញ១២,៨៦០តោន ឈរលើលំដាប់ថ្នាក់ទី៩។
១០៖ ប្រទេសអេស្បាញ ១២,២១២តោន ឈរលើលំដាប់ថ្នាក់ទី១០។
សូមជម្រាបថា អង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ប្រទេសចំនួន៦០នៅលើពិភពលោក ខណៈក្រុមហ៊ុននាំចេញអង្ករ មានចំនួន៧៦ក្រុមហ៊ុន។
ក្នុងនោះក្រុមហ៊ុន១០ដែលនាំចេញអង្ករច្រើនជាងគេមាន៖
១៖ City Rice Import Export Co.,LTD នាំចេញអង្ករចំនួន ៨៦,៣១៤តោន។
២៖ Baitang (Kampuchea) PLC បាននាំចេញអង្ករចំនួន ៦១,៦៥៥តោន។
៣៖ Primalis Corporatio LTD បាននាំចេញអង្ករចំនួន ៥៩,៩៣៣តោន។
៤៖ Amru Rice (Cambodia) Co.,LTD បាននាំចេញអង្ករចំនួន ៥៣,៣៩៧តោន។
៥៖ Golden Rice (Cambodia) Co.,LTD បាននាំចេញអង្ករចំនួន ៤៧,១១៤តោន។
៦៖ Apsara Rice (Cambodia) Co.,LTD បាននាំចេញអង្ករចំនួន ៤៦,៣០៦តោន។
៧៖ Khmer Food Group Co.,LTD បាននាំចេញអង្ករចំនួន ៤០,៩៤៤តោន។
៨៖ International Rice Trading Co.,LTD បាននាំចេញអង្ករចំនួន ៣៨,៣៨៧តោន។
៩៖ Guohong (Cambodia) Industry Co.,LTD បាននាំចេញអង្ករចំនួន ២៨,៩០៥តោន។
១០៖ Golden Daun Keo Rice Mill Co.,LTD បាននាំចេញអង្ករចំនួន ២៥,០៤៣តោន៕