(ភ្នំពេញ)៖ ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ បានថ្លែងប្រាប់អង្គភាព ព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ភ្លឺ កាលពីយប់មិញ ឃាត់មនុស្សបាន០៩នាក់ ដែលផឹកគ្រឿងស្រវឹង ហើយបើកបរនៅភូមិសាស្រ្ត រាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា បានបញ្ជាក់ថា៖ ក្នុងចំណោម០៩នាក់នោះ សុទ្ធសឹងជាអ្នកជិះម៉ូតូទាំងអស់ ហើយយានយន្តដែលបានធ្វើការ ត្រួតពិនិត្យកាលពីយប់មិញ មានចំនួន១,១៩៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧៣១ គ្រឿង រថយន្ត៖ ៤៦៥គ្រឿង។
នៅយប់ថ្ងៃអាទិត្យនេះ កម្លាំងសមត្ថកិច្ចនឹងបន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មើលជាតិស្រវឹងបន្តទៀត!