(ភ្នំពេញ)៖ ឧបាសិកា សុក ស៉ីថា ត្រូវជាម្ដាយក្មេក ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលមរណភាព នៅវេលាម៉ោង០១៖៤៥នាទីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យគម្រប់ ៧ថ្ងៃ នៃសពឧបាសិកា សុក ស៉ីថា នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២១ នៅគេហដ្ឋានក្នុងបុរីសាន់វេ ទួលគោក ផ្ទះលេខA3-A5 ផ្លូវ៣៣៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងពិធីបុណ្យសពខាងលើចាត់ទុកជាការអញ្ជើញដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីបងប្អូនសាច់ញាតិជិតឆ្ងាយទាំងអស់ អញ្ជើញចូលរួមពិធីបុណ្យសពរបស់ឧបាសិកា សុក ស៊ីថា និងអនុមោទនាទទួលបានផល្លានិសង្សតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕