Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមគោរពជូនពរ និងអបអរសាទរ៖ ឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធិ ត្រូវបានតម្លើងឋានន្តរសក្ដិជា នាយឧត្ដមសេនីយ៍

21-02-2016 09:00

(ភ្នំពេញ)៖ ឧត្តមសេនីយឯក​ អ៉ី សុខឃី​ ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមគោរពជូនពរ និងអបអរសាទរ ឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ត្រាស់បង្គាប់តម្លើងឋានន្តរសក្ដិជា នាយឧត្ដមសេនីយ៍។

សូម នាយឧត្ដមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយ៉ឺនយូរ ដើម្បីដឹកនាំ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចំរើនរុងរឿងបន្ថែមទៀត។ សូម នាយឧត្ដមសេនីយ៍ និងក្រុមគ្រួសារជាទីស្រឡាញ់ជួបតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ។៕

សូមគោរពជូនពរ និងអបអរសាទរពី ឧត្តមសេនីយឯក​ អ៉ី សុខឃី​ ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងភរិយា ព្រមទាំងមន្រ្តីក្រោមឱវាទ៖