(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យគឺលោក មុំ អស្សនី សមាជិកអចិន្ត្រៃនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈនៃគណបក្សមួយនេះបានសម្រេចចិត្តលាលែងពីគណបក្សរបស់ខ្លួនមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាពេលថ្មីៗនេះ។
តាមការបញ្ជាក់ផ្ទាល់ខ្លួនបានឱ្យដឹងថា ការសម្រេចចិត្តលាលែងពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យមកការរស់នៅក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺគណបក្សមួយនេះ មិនមានភាពច្បាស់លាស់ និងមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់រូបលោកឡើយ។
លើសពីនេះនៅក្នុងលិខិតស្នើសុំចូលជាសមាជិកមួយច្បាប់ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបានបញ្ជាក់ថា ដោយយល់ឃើញការបំរើការនៅក្នុងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ វាមិនអាចអភិវឌ្ឍប្រទេសជាតិបានទេ មានតែសម្តេចតេជោនិង គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលមានលទ្ធភាព និងសមត្ថភាពអភិវឌ្ឍប្រទេសបានជឿនលឿនដូចបណ្តាប្រទេសនៅក្នុងពិភពលោកនិងរក្សាបាននូវសុខសន្តិភាព ស្ថេរភាពជូនប្រជាជនទាំងមូល។
ខាងក្រោមនេះគឺជាពាក្យសុំចូលជាសមាជិករបស់លោក មុំ អស្សនី៖