(ភ្នំពេញ)៖​ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់​ ព្រួតវាយស្ទើរស្លាប់ បន្ទាប់​ពីដេញប្លន់យកម៉ូតូ​​ Next ១គ្រឿងមិនបានសំរេច​ពីគូរសង្សារ​មួយគូ ហើយហេតុការណ៍នេះ បានកើតឡើង​នាម៉ោង៩៖១០នាទី​​យប់ថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៦​ ស្ថិតនៅក្នុងភូមិស្លែង​រលើង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

បើតាមប្រភពពីជនរងគ្រោះ​ពីរនាក់សង្សារបានប្រាប់ថា មុនកើតហេតុ គឺរូបគេទាំងពីរបានជិះម៉ូតូមួយគ្រឿងដែលជនសង្ស័យដេញប្លន់មិនបានសំរេច មកចេញពីហូបអីនៅម្តុំទួលគោក​ លុះហូបអីហើយក៏​បាននាំគ្នាត្រឡប់ទៅផ្ទះវិញ លុះជិះមកដល់កន្លែងកើតហេតុ​ក៏មានជនសង្ស័យ​៣នាក់ជិះម៉ូតូ Viva មួយគ្រឿងបានមកវាយប្លន់យក ពេលនោះជនរងគ្រោះព្យាយាមជិះ ចូលទៅក្នុងភូមិ​ដើម្បីឲ្យគេជួយ តែជនសង្ស័យទាំង៣នៅតែព្យាយាមជិះតាមទៀត ឲ្យជនរងគ្រោះស្រែកថា ចោរក៏ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាក់ ចេញមកដេញចាប់បានជនសង្ស័យម្នាក់វាយស្ទើរស្លាប់ ខណៈដែលបក្ខពួក២នាក់ទៀតបានរត់រួច​ ។

បន្ទាប់ពីវាយស្ទើរស្លាប់ហើយ​ ត្រូវបាននគរបាលទឹកថ្លាដឹកយកទៅសង្គ្រោះអាយុជីវិតភ្លាមៗផងដែរ ។ ចំនែកជនរងគ្រោះទាំង២ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរ ដើម្បីរករឿងហេតុពិត ៕