(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់អតីតយុទ្ធជនពិការភាពនៅក្នុងខេត្តតាកែវ។
អតីតយុទ្ធមានពិភារភាពដែលទទួលបានអំណោយនេះមានឈ្មោះ នុត សាវ៉េត។ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ចាត់ចែងយកទៅជូនដល់ផ្ទះអតីតយុទ្ធរងពិការភាពនេះដល់ផ្ទះនៅក្នុងខេត្តតាកែវ។
ឧត្តមសេនីយ៍ទោ គង់ កន្នារិទ្ធ ប្រធានគណៈហិរញ្ញវត្ថុ បេឡាមរណសង្គ្រោះ រួមជាមួយលោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា ប្រធានសមាគមអតីតយុទ្ធជនខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំអំណោយប្រគល់ជូនលោក នុត សាវ៉េត ដល់គេហដ្ឋានក្នុងឃុំជីខ្មែរ ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ។
អំណោយដែលឧបត្ថម្ភដល់លោក នាង សុភារ៉ា រួមមាន៖ អង្ករ ២បាវ, មី ២កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, រទេះរុញ១ និងថវិកា ១លានរៀល។
ក្នុងឱកាសនាំអំណោយទៅប្រគល់ជូនដល់លោក នាង សុភារ៉ា នេះ ឧត្តមសេនីយ៍ទោ គង់ កន្នារិទ្ធ បានលើកបង្ហាញពីការយកចិត្តទុកដាក់របស់សមាគមអតីតយុទ្ធជានកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន និងលោកទេសរដ្ឋមន្ត្រី គន់ គីម ជាអនុប្រធាន និងជាអគ្គលេខាធិការ។
លោកបានលើកឡើងថា សមាគមនអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ និងដោះស្រាយជាប់ជានិច្ចរាល់ការលំបាករបស់អតីតយុទ្ធជនកម្ពុជា ជាសមាជិកសមាគម។
អំណោយជាស្បៀងអាហារ និងថវិកា តែងតែរៀបចំចាត់ចែងឧបត្ថម្ភដល់សមាជិកសមាគមទាំងឡាយ ដែលជួបការលំបាក៕