(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ មិន វណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការនគរបាលជាតិ សូមគោរពជូនពរ និងអបអរសាទរ ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ត្រូវបាន ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ត្រាស់បង្គាប់តម្លើងឋានន្តរសក្ដិជា នាយឧត្ដមសេនីយ៍។

សូម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចំរើនរុងរឿងបន្ថែមទៀត។ សូម នាយឧត្ដមសេនីយ៍ និងក្រុមគ្រួសារជាទីស្រឡាញ់ជួបតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ។៕

សូមគោរពជូនពរ និងអបអរសាទរពី ឧត្តមសេនីយ៍ទោ មិន វណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការនគរបាលជាតិ និងភរិយា ព្រមទាំងមន្រ្តីក្រោមឱវាទ៖