(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា ពលរដ្ឋខ្មែរ២នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណ:ដែលពួកគេកំពុងធ្វើសំណង់ នៅក្រុមហ៊ុនឧស្សាហកម្មលីមីតធីត (Wellgrow) ស្ថិតនៅក្រុម០២ ឃុំភីមផា ខេត្តសាក់សីនសៅ ប្រទេសថៃ នៅរសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៦ ម្សិលមិញនេះ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ មិន ឌីណា អាយុ២៦ឆ្នាំ បានស្លាប់ដោយអង្គុយលត់ជង្គង់ បត់បាក់-ក ស្លាប់លើធ្នឹមដែក បែកលលាដ៌ក្បាល ចង្កេះ និងទ្រូងខាងធ្វេងត្រូវបានបុកធ្លាយមកឆ្អឹងជំនីខាងធ្វេង ដោយដែកសរសៃ បណ្តាលឲ្យស្លាប់នៅនិងកន្លែងតែម្តង។
ចំណែកម្នាក់ទៀតជាអ្នកបើករថយន្ត(ម៉ៃខូ) ឈ្មោះ ស្រី ចិន្តា រងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ បាននិយាយថា ខណដែលខ្លួនកំពុងបើកលើកស៊ីម៉ងត៍ទម្ងន់០១តោន ដោយប្រើខ្សែ(រ៉ត) យោងសីុម៉ងត៍ឡើងទៅខាងលើ ដើម្បីចាក់ធ្វើពីដាន ហើយខណ:នោះបណ្តាលឲ្យដាច់ទំពក់ធ្លាក់ត្រូវឈ្មោះ (មិន ឌីណា) ដែលកំពង់ធ្វើការខាងក្រោមបណ្តាល់ឲ្យស្លាប់នៅនិងកន្លែងតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងកសាងឯកសារបញ្ជូនសាកសពកម្ពុជាមកប្រទេសវិញ ហើយក៏មិនទាន់ដឹងថា សាកសពនោះត្រូវបញ្ជូនតាមច្រកណានោះទេ ចំណែកឯស្រុកកំណើតជនរង្រោះក៏មិនទាន់ដឹងថានៅឯណាដែរ៕