(ភ្នំពេញ)៖ ដោយមានការសហការ រវាងស្ថានីយទូរទស្សន៍ CNC ជាមួយ Fresh News TV ធ្វើឲ្យលោកអ្នកអាចមើលការផ្សាយបន្តផ្ទាល់ពី CNC មកលើទូរស័ព្ទ និងគេហទំព័រ ពីកម្មវិធី កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៣ ទម្ងន់៦៥គីឡូក្រាម ពីសង្វៀន CNC ឫស្សីកែវ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង ១៨៖០០នាទី ដល់ម៉ោង ២០៖០០នាទី ។

កម្មវិធី «កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៣» វគ្គផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុននេះ ដូច្នេះថ្ងៃសៅរ៍សប្ដាហ៍នេះ ទស្សនិកជននឹងបានទស្សនាការប្រកួតប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិចំនួន ២គូ ដោយកីឡាករ ឡុង ជិន ប៉ះជាមួ ប៉ុបអាយ ស៊ីតហ្វាំងម៉ៃ និងកីឡាករ ហ៊ឹម សេរី vs ភិតអេក លូកប្រាក់បាទ។ ក្នុងនោះក៏មានគូប្រដាល់លក្ខណៈមិត្តភាពជាតិចំនួន ២គូផងដែរ។

ទស្សនិកជនអាចទស្សនាការផ្សាយផ្ទាល់នៅសង្វៀន CNC ឫស្សីកែវ ឬតាមកញ្ចក់ទូរទស្សន៍ CNC ព្រមទាំងអាចទស្សនានៅលើទូរស័ព្ទដៃរបស់លោកអ្នកជាមួយ Fresh News TV ចាប់ពីម៉ោង ១៨៖០០នាទីថ្ងៃសៅរ៍តទៅ ៕