កុំចង់សាកល្បងប្រើគ្រឿងញៀន សូម្បីតែគិត! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមករា៖ បង្ក្រាប១១ករណី ឃាត់ខ្លួន៣២នាក់
16-01-2021 17:18
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ករណី ក្នុងនោះ ករណីប្រើប្រាស់៣ករណី, ជួញដូរ៨ករណី និងឃាត់ខ្លួនជនសង្ស័យ៣២នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣៣៦ករណី ឃាត់មនុស្ស៨៨០នាក់ (ស្រី៣១នាក់)៕