(បាត់ដំបង)៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវបានមត្ថកិច្ចអះអាងថា បានស្លាប់ភ្លាមៗ ក្រោយពីរូបគេរើសគ្រាប់ប្រភេទ៨២មីលីម៉ែត្រ មួយគ្រាប់យកទៅដុតបណ្តាលផ្ទុះតែម្តង។
ករណីនេះបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
ក្មេងប្រុសរងគ្រោះឈ្មោះ ធៀង ឌា អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ហើយសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕