(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ការអភិរក្សព្រៃឈើ នៅឧទ្យានជាតិតេជោសែន ឫស្សីត្រឹប» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដើមសប្ដាហ៍ក្រោយនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញជូនសាធារជនអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស ការពារព្រៃឈើ នៅក្នុងបរិវេណឧទ្យានជាតិតេជោសែន ឫស្សីត្រឹប។
សន្និសីទសារព័ត៌មាន ដឹកនាំ និងសម្រេចសម្រួលដោយលោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ដោយឡែក វាគ្មិនដែលនឹងចូលរួមគឺ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងតំណាងមកពីខេត្តព្រះវិហារ៕