(ប៉ៃលិន)៖ នៅរសៀលថ្ងៃសុក្រថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ចំនួនពីរមន្ទីរផ្សេងគ្នាគឺ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។
ក្នុងកីច្ចសំណេះសំណាលនេះដែរ លោកស្រីអភិបាលខេត្ត ជាមួយមន្ទីរពាក់ព័ន្ធនីមួយៗ ដើម្បីសម្រួលបែបបទរដ្ឋបាលផ្សេងៗ ឲ្យការងារដំណើរការទៅដោយរលូនក្នុងការបំរើការងារមានភាពទទួលខុសត្រូវនិងតម្លាភាព។
ជាមួយគ្នានោះដែរ លោកស្រីអភិបាលខេត្ត បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជាការនៅតាមមន្ទីរនីមួយៗ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងសហការគ្នាក្នុងមន្ទីរសាម៉ី និងនៅអង្គភាពដ៍ទៃបំពេញការងារតាមតួនាទីដោយទទួលខ្ពស់ ពិសេស ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលដ្ឋអោយបានលឿន និងមានប្រសិទ្ធភាពកុំប្រកាន់បក្ខពួក សាច់ញាតិបងប្អូនឡើយ។
លើសពីនេះ ត្រូវចូលរួមសម្អាតបរិស្ថាន អនាម័យនៅតាមកន្លែងធ្វើការរបស់ខ្លួន ឲ្យស្រស់ស្អាត គ្មានសម្រាម ដើម្បីរក្សាសោភ័ណភាព ទាក់ទាញការចាប់អារម្ភពីភ្ញៀវទេសចរ និងចូលរួមផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍៕