Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​សាខាគយ និងរដ្ឋាករ​រាជធានី​ភ្នំពេញ បន្តបង្ក្រាបរថយន្ត Land Cruiser ស៊េរីឆ្នាំ២០១២ អត់បង់​ពន្ធមួយ​គ្រឿង​ទៀត

20-02-2016 16:25

(ភ្នំពេញ)៖ សាខាគយនិងរដ្ឋាកររាជធានី​ភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះបង្រ្កាបរថយន្ត Land Cruiser ឆ្នាំ ២០១២ អត់ពន្ធ មួយគ្រឿង តាមផ្លូវកម្ពុជា​ក្រោម រាជធានីភ្នំពេញ។

មន្ត្រីគយរាជធានីភ្នំពេញបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបរថយន្តអត់ពន្ធនេះ នៅតែបន្តធ្វើដូចភ្លៀងរលឹម ហើយ​សូមពលរដ្ឋគ្រប់រូបមេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែល​នាំចូល​មកពីបរទេស៕