(ឧត្ដរមានជ័យ)៖ មានករណីគ្រោះអគ្គិភ័យមួយ ដោយភ្លើងឆេះឃ្លាំងគ្រាប់របស់វរសេនាតូច៤១៥ កងពលតូចថ្មើជើងលេខ៤១ នៅចំណុចអូរក្រញូង ស្ថិតនៅភូមិអូរក្រញូង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នេះបើយោងតាមសមត្ថកិច្ចថ្លែងឲ្យដឹងយ៉ាងដូច្នេះ។
ហេតុការណ៍អគ្គិភ័យនេះកើតឡើងវេលាម៉ោង១២៖៤៧នាទី នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ អគ្គិភ័យនេះបានបណ្តាលឲ្យឆេះឃ្លាំងអាវុធទាំងស្រុង១ខ្នង ទំហំ ៥ម×៧ម សង់អំពីឈើប្រក់ស័ង្កសី និងឆេះខូចខាត អាវុធ១៣ដើម គ្រាប់ចំនួន១៨១៨គ្រាប់ រួមមាន៖ អាវុធ D.K75ចំនួន១ដើម, គ្រាប់ ៦៣គ្រាប់១២,៧ ចំនួន១ដើម, គ្រាប់៤៩៦គ្រាប់ MT៖ ១ដើម គ្រាប់៦០គ្រាប់ AK៖ ១០ដើម គ្រាប់១២០០គ្រាប់។
បន្ទាប់ពីកើតហេតុ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងទៅចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យរកមូលហេតុ៕