Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតជប៉ុន ប្រគល់លិខិតសរសើរ ជូនលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តឧត្តរមានជ័យ

15-01-2021 22:10

(ភ្នំពេញ)៖ លិខិតសសើរ ស្នាដៃឆ្នើមលើវិស័យអន្តរជាតិរបស់ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានប្រគល់ជូន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ។

ពិធីប្រគល់នេះ ត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក MIKAMl MASAHlRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ក្នុងពិធីនេះក៏មានការចូលរួមពី លោក សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប, លោក ទៀ សីហា អភិបាលខេត្តសៀមរាប, លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ, លោក MITORI NOAKI ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

យោងសេចក្តីប្រកាសព័ត៌មាន ស្តីអំពីលិខិតសរសើររបស់ រដ្ឋមន្រ្តីការបរទេសជប៉ុន ជូនចំពោះបុគ្គល ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវ ការរួមចំណែករបស់ពួកគាត់ លើការជំរុញចំណងមិត្តភាព រវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងការបរទេសជប៉ុន៕