Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាមចុះពិនិត្យផ្លូវ និងរៀបចំទីតាំងសង់អគារស្នាក់ការគណបក្សប្រជាជន ឃុំអំពិល ស្រុកកំពង់សៀម

15-01-2021 21:23

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់សៀម អញ្ជើញចុះពិនិត្យគម្រោងផ្លូវកៅស៊ូប្រភេទ DBST មួយខ្សែប្រវែង ៨.០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវ កៅស៊ូ ប្រភេទ DBST១ខ្សែនោះ ឆ្លងកាត់ភូមិចំនួន ០៥ គឺភូមិរលាក ភូមិបន្ទាយថ្ម ភូមិរមាស ភូមិស្យា និងភូមិអំពិលលើ។

សូមបញ្ជាក់ថា ក្រោយពីបានចុះពិនិត្យផ្លូវ លោកអភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម រួមនិងសហការី បានអញ្ជើញចុះពិនិត្យមើលទីតាំងដីមួយកន្លែង សម្រាប់សាងសង់អាគារទីស្នាក់ការប្រជាជនកម្ពុជា ឃុំអំពិល ស្ថិតនៅក្នុងភូមិអំពិលលើ ស្រុកកំពង់សៀម។

ក្នុងឳកាសនោះដែរ លោក អ៊ុន ចាន់ដា បានពន្លឿនឲ្យមន្ត្រីគណបក្សស្រុក ធ្វើការរៀបចំដីធ្លីបានឆប់រហ័ស និងចាប់ផ្តើមដំណើរការសាងសង់អាគារទីស្នាក់ការគណបក្សខាងលើ ឲ្យបានឆាប់រួចរាល់ និងមានគុណភាពល្អផងដែរ ៕