Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចក្រឡាហោម ស ខេង ប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្ដ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

15-01-2021 20:48

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំសន្និបាតបូកសរុបលទ្ធផលការងងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលរាជធានី-ខេត្ត រួមគ្នាជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារនេះ ត្រូវរៀបចំក្រោយសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ហើយត្រួវអញ្ជើញអ្នកពាក់ព័ន្ធដើម្បីចូលរួមក្នុងសន្និបាតនេះផងដែរ។

ខាងក្រោមនេះ ជាលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត៖